កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​

CPSA, 12 December 2021
កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​

សាវតាកម្មវិធី

អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​ (CPSA)​ គឺជា​អង្គការ​ដៃគូ​ប្រចាំ​ប្រទេស​របស់​ Grow​ Asia​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ផ្នែក​ឯកជន​ និង​អង្គការ​កសិករ​។​ CPSA​ ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ ភ្នាក់ងារ​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ក្រុម​កសិករ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ដើម្បី​ភ្ជាប់​កសិករ​ខ្នាត​តូច​ ទៅ​កាន់​ទីផ្សារ​។​ គោលបំណង​រួម​គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​ផលិតភាព​របស់​កសិករ​ ព្រមទាំង​ជម្រុញ​ឱ្យ​មាន​និរន្តរភាព​បរិស្ថាន​សម្រាប់​ការងារ​កសិកម្ម​។​ បន្ថែម​ពី​នេះ​ផង​ដែរ​ CPSA​ ក៏​កំពុងធ្វើការ​គាំទ្រ​ក្រុមការងារ​ចំនួន​៤​មាន​ដូច​ជា​៖​ ស្វាយចន្ទី​ ម្រេច​ ផ្លែ​ឈើ​ និង​បន្លែ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ផ្នែក​ ក​សិ​-​អាហារ​ និង​បញ្ហា​ដទៃ​សំខាន់​ចំនួន​៣​ទៀត​              (​កសិកម្ម​តាម​កិច្ចសន្យា​ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​បច្ចេកវិទ្យា​កសិកម្ម​)​។​

​ក្នុង​ឆ្នាំ​២០២១​ CPSA​ បាន​ទទួល​ការ​គាំទ្រ​ពី​ សហគ្រិន​ខែ្ម​រ​ (KE)​ ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ទស្សនវិស័យ​ប្រែ​ក្លាយជា​វេទិការ​ថ្នាក់​ជាតិ​ សម្រាប់​ការ​ជម្រុញ​លើកកម្ពស់​គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ និង​ CPSA​ បាន​ចូលរួម​សហការ​ជា​ដៃគូ​ អនុវត្ត​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​ និង​ហាត់​ការ​ការងារ​នៅ​តាម​សហគមន៍​កសិកម្ម​។​

​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​មាន​រយៈពេល​៣​ឆ្នាំ​ ក្នុង​គោលបំណង​ក្នុង​ការ​បង្កើត​ឧស្សាហកម្ម​កសិកម្ម​ប្រកបដោយ​ផលិតភាព​ខ្ពស់​ និង​មាន​និរន្ត​ភាព​ ដោយ​ធ្វើការ​ជាមួយ​ក្រុម​គោលដៅ​ចំនួន​២​រួម​មាន​ យុវជន​ និង​ក្រុម​កសិករ​។​ គម្រោង​នេះ​មាន​សមាសភាព​សំខាន់ៗ​ចំនួន​២​ (i)​ “​ការ​បណ្តុះ​គំនិត​ធុរកិច្ច​ថ្មី​”​ ដែល​យុវជន​ ត្រូវ​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​កសិកម្ម​ សហគ្រិនភាព​ និង​ជំនាញ​អាជីវកម្ម​ ក្នុង​រយៈពេល​៤​ខែ​ និង​(ii)​ “​ការ​ចុះ​កម្មសិក្សា​”​ របស់​និស្សិត​ រយៈពេល​មួយ​ឆ្នាំ​ នៅ​តាម​សហគមន៍​កសិកម្ម​ ក្នុង​ខេត្ត​មួយ​ចំនួន​ ដើម្បី​ គាំទ្រ​កសិករ​ និង​សហគមន៍​ជនបទ​។​

សំណួរដែលត្រូវបានសួរញឹកញាប់ (FAQS)



១. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជាអ្វី?

កម្មវិធី​បណ្តុះ​ធុរកិច្ច​ថមី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​ ជា​កម្មវិធី​ថ្មី​ដែល​អនុវត្ត​ដោយ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ចីរភាព​កសិកម្ម​កម្ពុជា​(CPSA)​ក្រោម​ការ​ផ្តល់​មូលនិធិ​ដោយ​សហគ្រិន​ខ្មែរ​។​កម្មវិធី​នេះ​មាន​គោលបំណង​ទាក់ទាញ​យុវជន​ចូល​ក្នុង​វិស័យ​កសិកម្ម​ និង​បណ្តុះ​ផ្នត់គំនិត​សហគ្រិនភាព​ពួក​គេ​ក្នុង​ចំណោម​សហគមន៍​កសិកម្ម​។​

២.​ តើ​កម្មវិធី​នេះ​មាន​សមាសភាព​អ្វីខ្លះ​?

​កម្មវិធី​នេះ​ មាន​២​សមាសភាព​សំខាន់ៗ​ ទី​ ១៖​ វគ្គប​ណ្តុះ​គំនិត​ធុរកិច្ច​ថ្មី​ និង​ទី​ ២៖​ ការ​ចុះ​កម្មសិក្សា​ជាមួយ​សហគមន៍​កសិកម្ម​។​

៣.​ តើ​កម្មវិធី​នេះ​មាន​រយៈពេល​ប៉ុន្មាន​​?

ទី​១៖“​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​”​ ដែល​យុវជន​ ត្រូវ​ទទួល​បានការ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​កសិកម្ម​ សហគ្រិនភាព​ និង​ជំនាញ​ធុរកិច្ច​ ក្នុង​រយៈពេល​៤​ខែ​ និង​ទី​២៖​ ការ​ចុះ​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​ជាមួយ​សហគមន៍​កសិកម្ម​ដែល​មាន​រយៈពេល​១២​ខែ​ នៅ​តាម​សហគមន៍​កសិកម្ម​ ក្នុង​ខេត្ត​គោលដៅ​ដូច​ជាៈ​ កំពង់ចាម​ និង​កំពង់ធំ​។​

៤. តើខ្ញុំអាចចូលរួមតែកម្មវិធីបណ្តុះ ធុរកិច្ចថ្មីរយៈពេល៤ខែបានទេ?

គម្រោង​នេះ​ លើកទឹកចិត្ត​ឲ្យ​បេក្ខជន​ដែល​បាន​ជ្រើសរើស​ត្រូវ​តែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ធុរៈកិច្ច​ថ្មី​រយៈពេល​ ៤​ខែ​ និង​ការ​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​រយៈពេល​១​ឆ្នាំ​។​ គម្រោង​មានការ​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ទៅ​លើ​បេក្ខភាព​ដែល​មក​សិក្សា​ និង​ការ​ចូលរួម​ធ្វើការ​ជាមួយ​សហគមន៍​កសិកម្ម​។​ ទាំងនេះ​ជា​លក្ខខណ្ឌ​ដែល​ចាំបាច់​ក្នុង​ការ​ជ្រើសរើស​។​

៥.​ ​តើ​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ ជា​ការ​សិក្សា​ពេញ​ម៉ោង​ ឫ​ក្រៅ​ម៉ោង​?

ការ​បណ្តុះបណ្តាល​ធ្វើ​ឡើង​ក្រៅ​ម៉ោង​ ដោយ​យុវជន​ត្រូវ​ចូលរួម​យ៉ាង​ហោច​ណាស់​១០០​ ម៉ោង​ក្នុង​រយៈពេល​៤​ខែ​ខាង​មុខ​។​

៦.​ ​តើ​ការ​គាំទ្រ​យ៉ាងដូចម្តេច​ក្នុង​កំឡុង​ពេល​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​?

​ការ​គាំទ្រ​បេក្ខជន​រួម​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ទីក្រុង​ភ្នំពេញ​ ការ​ស្នាក់​នៅ​ និង​អាហារ​ (​ប្រសិនបើ​បេក្ខជន​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​)​។​

៧.​ ​តើ​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​ ធ្វើ​ឡើង​នៅ​ទីណា​ និង​របៀប​ណា​?

​ការ​បណ្តុះ​ធុរកិច្ច​ថ្មី​ធ្វើ​ឡើង​នៅ​ភ្នំពេញ​ និង​កម្មសិក្សា​ដល់​ខេត្ត​ផ្ទាល់​រយៈពេល​១​អាទិត្យ​មុន​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​(​ប្រសិនបើ​ស្ថានភាព​កូ​វី​ដ​ធូរស្រាល​)​។​

៨.​ ​តើ​ជំនាញ​អ្វីខ្លះ​នឹង​ត្រូវ​បាន​រៀន​កំឡុង​ពេល​បណ្តុះបណ្តាល​៤​ខែ​?

ជំនាញ​មាន​ដូច​ជា​ កសិកម្ម​ និង​កែ​ច្នៃ​ចំណីអាហារ​ សហគ្រិនភាព​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​។​

៩.​ ​តើ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​៤(​ដែល​រៀប​ចប់​ការ​សិក្សា​)​ បញ្ចប់​សាកលវិទ្យាល័យ​អាច​ចូលរួម​ដាក់​ពាក្យ​បាន​ទេ​?​

អាច​ដាក់​ពាក្យ​បាន​ និង​លើកទឹកចិត្ត​ក្នុង​ការ​ដាក់​ពាក្យសុំ​ជា​ខ្លាំង​។​

១០.​ ​តើ​និស្សិត​ដែល​រៀន​ចប់​ហើយ​ ២​ ឬ​៣​ ឆ្នាំ​ អាច​ដាក់​ពាក្យ​បាន​ឬទេ​?

ពួក​គាត់​ អាច​ដាក់​ពាក្យសុំ​បាន​តែ​ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍​ដូច​ជា​បេក្ខជន​ដទៃ​ទៀត​ជា​ពិសេស​ គណៈ​ក​ម្មារ​ធិ​ការ​សម្ភាសន៍​នឹង​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​ នូវ​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​គម្រោង​។​

១១.​ ​តើ​យុវជន​ដែល​ចេះ​អាន​សរសរ​តែ​មិន​បាន​រៀន​ដល់​ថ្នាក់​ទី​ ៩​ អាច​ដាក់​ពាក្យសុំ​បាន​ដែរ​ឬទេ​?

​ពួក​គាត់​ អាច​ដាក់​ពាក្យសុំ​បាន។​

១២.​ ​តើ​ការ​ចុះ​កម្មសិក្សា​ ធ្វើ​ឡើង​នៅ​ខេត្ត​ណាខ្លះ​?

​សម្រាប់​វគ្គ​ទី​មួយ​នៃ​កម្មវិធី​ ធ្វើ​ឡើង​នៅ​ខេត្តកំពង់ធំ​ និង​ខេត្តកំពង់ចាម​។​

១៣.​ ​តើ​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ និង​បញ្ចប់​នៅ​ពេល​ណា​?​

កម្មវិធី​ចាប់ផ្តើម​នៅ​ខែសីហា​ និង​បញ្ចប់​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​

១៤.​ ​តើ​ការ​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​ជាមួយ​សហគមន៍​កសិកម្ម​ចាប់ផ្តើម​ពេល​ណា​ និង​បញ្ចប់​នៅ​ពេល​ណា​?

​ការ​ចុះ​អនុវត្ត​ការងារ​ផ្ទាល់​ជាមួយ​សហគមន៍​កសិកម្ម​ចាប់ផ្តើម​ខែ​ មក​រា​ និង​បញ្ចប់​វិញ​ខែធ្នូ​ ឆ្នាំ​២០២២​។​

១៥.​ ​តើ​កំឡុង​ពេល​ចុះ​កម្មសិក្សា​ បេក្ខជន​ទទួល​បាន​អ្វីខ្លះ​ពី​កម្មវិធី​?​

  • កំឡុង​ពេល​ចុះ​ហាត់​ការ​ បេក្ខជន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ការ​ចង្អុល​បង្ហាត់​ពី​អ្នកជំនាញ​ ទំនាក់ទំនង​ផ្តល់​យោបល់​ពី​អ្នកសម្របសម្រួល​សហគមន៍​កសិកម្ម​។​
  • ចំណេះដឹង​ ជំនាញ​ និង​បទ​ពិសោធន៍​ពី​ការ​អនុវត្ត​ផ្ទាល់​ ទាក់ទង​នឹង​បច្ចេកទេស​កសិកម្ម​។សហគ្រិនភាព​ និង​ជំនាញការ​គ្រប់គ្រង​ធុរកិច្ច
  • ឱកាស​រៀនសូត្រ​ពី​អ្នកជំនាញ​ និង​អនុវត្ត​ការងារ​ជាក់ស្តែង​ក្នុង​សហគមន៍​កសិកម្ម។​
  • ការ​គាំទ្រ​ពី​គម្រោង​ក្នុង​ពេល​វគ្គ​បណ្តុះបណ្តាល​ និង​ អំឡុង​ពេល​ចុះ​កម្មសិក្សា​ជាមួយ​សហគមន៍​កសិកម្ម។
  • បន្ត​ទទួល​បាន​ឱកាស​ប្រឹក្សា​យោបល់​ និង​ការ​ណែនាំ​ពី​អ្នកជំនាញ​ក្នុងអំឡុងពេល​ចុះ​កម្មសិក្សា​ក្នុង​ការ​ កសាង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន​ សង្គម​ស៊ី​វិល​ និង​រដ្ឋាភិបាល​ តាម​រយៈ​ការ​អភិវឌ្ឍ​ធុរកិច្ច​ និង​ការ​ស្វែងរក​ទីផ្សារ​ សម្រាប់​សហគមន៍​កសិកម្ម​។​
  • អាច​ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម​នា​ពេល​អនាគត​។​

១៦. តើ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ជ្រើសរើស​បេក្ខជន​សម្រាប់​វគ្គ​ទី​១​ ចេញ​លទ្ធផល​ពេល​ណា​?

កម្មវិធី​ចេញ​ប្រកាស​លទ្ធផល​វគ្គ​ទី​ ១​ នៅ​ពាក់កណ្តាល​នៅ​ពាក់កណ្តាល​ខែកក្កដា​ ឆ្នាំ​២០២១​។​

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
អ៊ីម៉ែល៖ sothearath@cpsakh.org
លេខទូរស័ព្ទ៖ ០៩៦ ២៤ ៨០ ៧៩៥ (សុខ សុធារតន៍)

RECENT POSTS

CLIMATE CHANGE AND SUSTAINABLE AGRICULTURE IN CAMBODIA​
CPSA, 12 December 2021

Agriculture is considered a potential sector for economic growth and food security in Cambodia, with about 65% of the...

Read More
COCONUT VALUE CHAINS IN SOUTHEAST ASIA: EXPERIENCES FROM THE PHILIPPINES AND CAMBODIA​
CPSA, 12 December 2021

Cambodia Partnership for Sustainable Agriculture (CPSA)and the Philippines Partnership for Sustainable Agriculture (PPSA) successfully carried our first-ever cross-country Webinar...

Read More
KHMER ENTERPRISE AND CPSA LAUNCH THE “​AGRIPRENEURSHIP INCUBATION PROGRAMME​”​
CPSA, 12 December 2021

On 18th February 2021, Khmer Enterprise, a unit under the Ministry of Economy and Finance with a vision to...

Read More